PPAP បានបង្កើនល្បឿននៅក្នុងការពង្រីកផែកុងតឺន័រ
ភ្នំពេញៈ ប្រតិបត្តិករកំពង់ផែក្រុងភ្នំពេញកំពុងបង្កើនល្បឿនផែនការពង្រីកចំណតផែរបស់ខ្លួនដើម្បីធានាដល់កំណើននាវាដឹកកុងតឺន័រខណៈការដឹកទំនិញឆ្លងកាត់កំពង់ផែនេះមានការកើនឡើង។ លោក ហ៊ឺ បាវី អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាកំពង់ផែដំណើរការដោយរដ្ឋមួយនេះបានចាប់ផ្តើមដំណាក់កាលទីពីរនៃការពង្រីកទីលានស្តុកកុងតឺន័រក្នុងដំណាក់កាលទីពីរនៃការអភិវឌ្ឍចំណតផែថ្មីមុនពេលកំណត់។ ផែនការអភិវឌ្ឍន៍ទឹកប្រាក់ ១២ លានដុល្លារនេះគឺដើម្បីបង្កើនសមត្ថភាពទ្វេដងរបស់ចំណងផែថ្មីដែលមានទីតាំងនៅខេត្តកណ្តាលនេះ។ លោកបានថ្លែងថា៖ «គម្រោងនេះបានចាប់ផ្ដើមរួចហើយកាលពីឆ្នាំ ២០១៥ ដោយសារយើងបារម្ភថាយើងនឹងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលកុងតឺន័រកាន់តែច្រើននៅឆ្នាំនេះ»។ បច្ចុប្បន្នចំណតផែកុងតឺន័រថ្មីដែលមានទីលានស្តុកកុងតឺន័រចំនួន ៤ កន្លែងមានសមត្ថភាពទទួលបានកុងតឺន័របានចំនួន ១៥ ម៉ឺនធីអ៊ីយូក្នុងមួយឆ្នាំហើយចំនួននឹងកើនឡើងទ្វេដងរហូតដល់ ៣...