កាស៊ីណូ NagaCorp បន្ថែម​ឈ្មោះ​ជា​ភាសា​ចិន

ភ្នំពេញៈ ក្រុមហ៊ុន​ NagaCorp Ltd ​ដែល​ជា​​ប្រតិបត្តិករ​របស់​កាស៊ីណូ​ណាហ្គាវើល​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ចុះ​​បញ្ជី​នៅ​ទីក្រុង​ហុងកុង​នឹង​ស្នើ​​ឲ្យ​ភាគ​ទុនិក​របស់​ខ្លួន​ត្រូវ​យល់​ព្រម​ឈ្មោះ​បរទេស​ពីរ​សម្រាប់​ក្រុមហ៊ុន​នេះ​។
នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​បាន​​ឲ្យ​ដឹង​នៅក្នុង​ឯកសារ​​កាលពី​ថ្ងៃ​សុក្រ​។​ ឈ្មោះ​ដែល​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ចិន​ និង​​មាន​ឃ្លា​ដែល​​មាន​ន័យ​ថា «​ពិភព​មាស​» ​នឹង​​ត្រូវ​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ Cayman Islands ដែល​ណាហ្គា​ត្រូវ​បាន​ចុះ​បញ្ជី​។
ការ​ដាក់​​បន្ថែម​​ឈ្មោះ​ជា​ភាសា​ចិន​នៅលើ​ឯកសារ​របស់​ក្រុមហ៊ុន​នឹង​​មិន​​មាន​​​ផលប៉ះពាល់​ដល់​ភាគទុនិក​​ដែល​មាន​ស្រាប់​ហើយ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ដ្រ​​ដើម្បី​ទាក់ទាញ​អ្នក​លេង​ល្បែង​ជនជាតិ​ចិន​កាន់តែ​ច្រើន​មក​កាន់​ប្រតិបត្តិការ​កាស៊ីណូ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​LA

Comments