Posts

PPAP បាន​បង្កើន​​ល្បឿន​​នៅក្នុង​ការ​ពង្រីក​ផែ​កុងតឺន័រ

ភ្នំពេញៈ  ប្រតិបត្តិករ​កំពង់ផែ​ក្រុង​ភ្នំពេញ​​កំពុង​បង្កើន​ល្បឿន​ផែនការ​ពង្រីក​ចំណត​ផែ​របស់​ខ្លួន​ដើម្បី​ធានា​ដល់​កំណើន​នាវា​ដឹក​កុងតឺន័រ​ខណៈ​ការ​ដឹក​ទំនិញ​ឆ្លង​កាត់​កំពង់ផែ​នេះ​មាន​ការ​កើនឡើង​។ លោក ហ៊ឺ បាវី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ក្រុង​ភ្នំពេញ​ (PPAP) ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា​​កំពង់ផែ​ដំណើរការ​ដោយ​រដ្ឋ​មួយ​នេះ​បាន​ចាប់ផ្តើម​ដំណាក់កាល​ទី​ពីរ​នៃ​ការ​ពង្រីក​ទីលាន​ស្តុក​កុងតឺន័រ​ក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​ការ​អភិវឌ្ឍ​ចំណត​ផែ​ថ្មី​មុន​ពេល​កំណត់​។ ផែនការ​អភិវឌ្ឍន៍​ទឹកប្រាក់​​ ១២ ​លាន​ដុល្លារ​នេះ​គឺ​ដើម្បី​​​​បង្កើន​​សមត្ថភាព​ទ្វេដង​របស់​ចំណង​ផែ​ថ្មី​ដែល​មាន​ទីតាំង​​នៅ​ខេត្ត​កណ្តាល​នេះ។ លោក​បាន​​ថ្លែង​ថា​៖ «​គម្រោង​នេះ​បាន​ចាប់ផ្ដើម​រួច​ហើយ​​កាលពី​ឆ្នាំ​ ២០១៥ ដោយសារ​យើង​បារម្ភ​ថា​យើង​នឹង​មិន​​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​កុងតឺន័រ​កាន់តែ​ច្រើន​នៅ​ឆ្នាំ​នេះ​»​។ បច្ចុប្បន្ន​ចំណត​ផែ​កុងតឺន័រ​ថ្មី​ដែល​មាន​ទីលាន​ស្តុក​កុងតឺន័រ​ចំនួន​ ៤ កន្លែង​មាន​សមត្ថភាព​ទទួល​បាន​កុងតឺន័រ​បាន​ចំនួន ​១៥ ម៉ឺន​ធីអ៊ីយូ​ក្នុង​មួយ​ឆ្នាំ​ហើយ​ចំនួន​នឹង​កើនឡើង​ទ្វេដង​រហូត​ដល់​ ៣...

កាស៊ីណូ NagaCorp បន្ថែម​ឈ្មោះ​ជា​ភាសា​ចិន

ភ្នំពេញៈ  ក្រុមហ៊ុន​ NagaCorp Ltd ​ដែល​ជា​​ប្រតិបត្តិករ​របស់​កាស៊ីណូ​ណាហ្គាវើល​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដែល​ចុះ​​បញ្ជី​នៅ​ទីក្រុង​ហុងកុង​នឹង​ស្នើ​​ឲ្យ​ភាគ​ទុនិក​របស់​ខ្លួន​ត្រូវ​យល់​ព្រម​ឈ្មោះ​បរទេស​ពីរ​សម្រាប់​ក្រុមហ៊ុន​នេះ​។ នេះ​បើ​យោង​តាម​​ក្រុមហ៊ុន​បាន​​ឲ្យ​ដឹង​នៅក្នុង​ឯកសារ​​កាលពី​ថ្ងៃ​សុក្រ​។​ ឈ្មោះ​ដែល​ត្រូវ​បាន​សរសេរ​ជា​អក្សរ​ចិន​ និង​​មាន​ឃ្លា​ដែល​​មាន​ន័យ​ថា «​ពិភព​មាស​» ​នឹង​​ត្រូវ​បាន​រៀបចំ​ឯកសារ​ដាក់​ទៅ​អាជ្ញាធរ​នៅ​ក្នុង​តំបន់​ Cayman Islands ដែល​ណាហ្គា​ត្រូវ​បាន​ចុះ​បញ្ជី​។ ការ​ដាក់​​បន្ថែម​​ឈ្មោះ​ជា​ភាសា​ចិន​នៅលើ​ឯកសារ​របស់​ក្រុមហ៊ុន​នឹង​​មិន​​មាន​​​ផលប៉ះពាល់​ដល់​ភាគទុនិក​​ដែល​មាន​ស្រាប់​ហើយ​ជា​ផ្នែក​មួយ​​នៃ​យុទ្ធសាស្ដ្រ​​ដើម្បី​ទាក់ទាញ​អ្នក​លេង​ល្បែង​ជនជាតិ​ចិន​កាន់តែ​ច្រើន​មក​កាន់​ប្រតិបត្តិការ​កាស៊ីណូ​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​៕ ​LA